ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ក្នុងឱកាសនោះ គេសង្កេតឃើញថា បេក្ខជន Top 4នៃកម្មវិធីCambodian Idolរដូវកាលទី៤ រួមមាន ម្ចាស់ពាន លីម តិចម៉េង, នាង ដាវីន, ស៊ឹម ច័ន្ទពន្លឺ និង ថុល សុភិទិ បានចូលរួមផងដែរ។ ក្នុងនោះ ពួកគេ ក៏បានជួបជាមួយកំពូលតារាចម្រៀង មាស សុខសោភា ហើយបានថតរូបជាមួយគ្នាថែមទៀតផង។
និយាយពីស៊ឹម ច័ន្ទពន្លឺ ក្រោយពីបានជួបជាមួយកំពូលតារាចម្រៀង មាស សុខសោភាហើយនោះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រូបគេ បង្ហោះរូបថតជាមួយគ្នាជាច្រើនសន្លឹកដ៏ស្រស់ស្អាត ហើយទម្លាយថា «កាលពី១២ ឆ្នាំមុន .. ខ្ញុំនិងបងស្រី ជួបគ្នាក្នុងឋានៈជា Fan និង Idol..!
លើកផ្លាក លើកអីឡើងហំ concert បងស្រី មិនដែលថា បាត់មុខ - ១២ ឆ្នាំក្រោយ .. ក្នុងឋានៈ ជា រៀមច្បង ..WOW ពិតជាមិនដែលហ៊ានស្រម៉ៃ.! -១២ឆ្នាំហើយ .. បងស្រីនៅស្អាតដដែល .. ចាស់តែខ្ញុំ»។
តាមរយៈរូបថតបេក្ខជន Top 4ជាមួយកំពូលតារាចម្រៀង មាស សុខសោភានេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ចូលទៅខំមិនព្រោងព្រាត ក្នុងនោះ មានការលើកឡើងថា «បងពេទ្យសង្ហា ហើយពោរពេញដោយក្តីស្រលាញ់រហូត, បងពន្លឺពេលរៀបការកុំភ្លេចយក៣នាក់ហ្នឹងទៅកំដរផងអោយផ្អើលរោងម្ដង, ចង់អោយ អាយដលទាំង4ថតរឿងF4,
ក្មួយប្រុសសង្ហាណាស់ សុំសរសើរក្មួយចេះអត់ធ្មត់ ចំជាកូនប្រុសដ៏ល្អមែន, ចង់អោយបងថតរឿងF4ណាស់ បងពន្លឺធ្វើតួឯកសមណាស់, បងប្រុសដ៏ល្អពូកែដាក់ខ្លួន ចិត្តសែនល្អ, សង្ហាណាស់បងប្រុស, បងពន្លឺរឹងមាំណាបងស៊ូៗ, ឃ្លាចុងក្រោយមានន័យបងពេទ្យអើយ, ស្រឡាញ់ស្នាមញញឹមបងពន្លឺដល់ហើយ»៕