ក្រោយលទ្ធផលប្រកាសជាផ្លូវការនូវបេក្ខជនជាម្ចាស់ពានរង្វាន់ Cambodia Idol រដូវកាលទី៤ បានទៅលើ លីម តិចម៉េង កាន់តែធ្វើឱ្យប្រជាប្រិយភាពបេក្ខជនរូបនេះ កាន់តែល្បីកក្រើក និងមានមហាជនជាច្រើន ចាប់អារម្មណ៍តាមដានរាល់សកម្មភាពប្រចាំថ្ងៃរបស់ បេក្ខជន លីម តិចម៉េង។
ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ សម្ដេចតេជោ បានហៅបេក្ខជនជាប់ដល់វគ្គFinal ទាំង៤ មាន លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ុន ច័ន្ទពន្លឺ នកជួបផ្ទាល់តែម្ដង នៅថ្ងៃបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ សម្ដេចបានសរសើរទៅលើ តិចម៉េង យ៉ាងខ្លាំង ដែលតិចម៉េងល្បីរហូតដល់ហ្វេសប៊ុកតាចង់គាំង។
ដោយឃើញសមត្ថភាព និងប្រជាប្រិយភាព លីម តិចម៉េង កាន់តែមានមហាជនគាំទ្រកាន់តែច្រើន ស្រាប់តែមានក្រុមហ៊ុនរថយន្ត Jeep Cambodia ចាប់អារម្មណ៍និងបានអញ្ជើញ ម្ចាស់ជ័យលាភី លីម តិចម៉េង ចូលរួមក្នុងកម្មវិធីដាក់តាំងបង្ហាញរថយន្ត Jeep ដោយបានធ្វើការបង្ហោះលើផេកផ្លូវការណ៍ថា៖
«WoW!!!! Jeep Cambodia មាន.កិត្តិយសសូម.ជំរាបទៅដល់ អតិថិជនទាំង.អស់អោយបាន.ជ្រាបថា យើងខ្ញុំនឹង.ធ្វើការដាក់តាំង.បង្ហាញរថយន្ត Jeep សារជាថ្មីម្តង.ទៀត នៅផ្សារទំនើប ÆON Mall Sen Sok City នាចុងសប្ដាហ៍.នេះចាប់ពីថ្ងៃសុក្រទី 2 រហូតដល់ថ្ងៃអាទិត្យទី 4 ខែកញ្ញាខាងមុខនេះ!មិនត្រឹមតែចូ.លរួមទស្សនារថយន្ត ដែលជាក្តីស្រ.មៃរបស់លោកអ្នក.ប៉ុណ្ណោះទេ លោកអ្នក.ក៏មានឱកាសជួប.ជាមួយ idol Lim Tichmeng Official របស់លោកអ្នកផងដែរ!!🥰🥰🥰»។